សូមស្វាគមន៍

ដារ៉ាខ្មែរ​សូមស្វាគមន៍ប្រិយប្រិយមិត្តដែលបានចូលមកទស្សនាវេបសាយយើងខ្ញុំ សូមអរគុណ

Saturday, May 25, 2013

សេ្នហានឹងទំនាក់ទំនង

គិត​ម៉េច​ដែរ ​បើ​សង្សារ​ចាស់សុំ​ត្រូវ​គ្នា​វិញ? Trackback ផ្សាយ​ក្នុង​ផ្នែក​ ស្នេហានិងទំនាក់ទំនង ដោយ prak.chanseyha កាលពី 12 days ago 5 Comment(s) យុវវ័យ​​មួយ​ចំនួន​ធំ​សុទ្ធ​តែ​​ធ្លាប់​មាន​​ស្នេហា​​​ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ​តើ​​គេ​អាច​រក្សា​ទំនាក់​ទំនង​ស្នេហា​នោះ​ឲ្យ​ឋិត​ថេរ​បាន​យូរ​កម្រិត​ណា​? មាន​ស្នេហា​មាន​ការ​ឈឺ​ចាប់​ ជួប​ និង​បែក​គឺ​ជា​រឿង​មួយ​ដែល​តែង​តែ​ដើរ​ទន្ទឹម​គ្នា​ជានិច្ច។​ ចុះ​បើ​ក្រោយ​ពី​បែក​បាក់​គ្នា​ហើយ​ សង្សារ​ចាស់​អ្នក​មក​សុំ​ត្រូវ​រូវ​គ្នា​វិញ​ តើ​អ្នក​គិត​ម៉េច​ដែរ​? រូបតំណាង និស្សិត​​ ម៉ៃ​ សុឡា​ អាយុ​២៣ឆ្នាំ​ សិក្សា​ឆ្នាំ​​ទី៤នៃ​វិទ្យាស្ថាន​ SETEC បាន​ប្រាប់​ថា​ ​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​លោក​មិន​ចង់​ឲ្យ​អតីតកាល​ដ៏​ឈឺ​ចាប់​វិល​ត្រលប់​មក​ម្តង​ទៀត​។​ ម្យ៉ាង​ទៀត​​សុឡា ​យល់​ថា៖​ “​ពី​​មុន​ពេល​ដែល​​គេ​បែក​ពី​យើង​នោះ​ ប្រហែល​ជា​​គេ​គិត​ថា ​យើង​មាន​ចំណុច​មិន​ល្អ​ត្រង់​​ណា​មួយ​ហើយ​ ទើប​គេ​បែក​ពី​យើង​ ចុះ​ពេល​នេះ​គេ​វិល​ត្រលប់​មក​រក​យើង​វិញ​ ប្រហែល​​ជា​គេ​មើល​ឃើញ​ចំណុច​ល្អ​អ្វី​មួយ​របស់​យើង​ហើយ​ក៏​មិន​ដឹង​​”។
មាន​ទស្សនៈ​ស្រដៀង​គ្នា​នេះ​ដែរ ​យុវជន​ គុយ ឥន្ទវិជ្ជកា​ ​និស្សិត​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​​លើក​ឡើង​ថា៖ “មុន​នឹង​ត្រូវ​គ្នា​វិញ​ យើង​ត្រូវ​ស្វែង​យល់​ពី​មូល​ហេតុ​នៃ​ការ​វិល​ត្រឡប់​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន​ ​ប្រហែល​ជា​គេ​​​អស់​ជម្រើស​​ហើយ​បាន​ជា​ព្រម​វិល​ត្រលប់​មក​រក​យើង​វិញ។ ​បើ​ហេតុ​ផល​ដូច្នេះ​​មែន​ ​ខ្ញុំ​​​មិន​អាច​ទទួល​យក​បាន​ទេ”។ ផ្ទុយ​ពី​យុវជន​ពីរ​រូប​ខាង​លើ​​ កញ្ញា​ កនិកា អាយុ២០ឆ្នាំ ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​បញ្ចេញ​គំនិត​ផ្សេង​ទៅ​វិញ​​​ថា៖​ “វា​អាស្រ័យ​ទៅ​តាម​ចិត្ត​ទេ​ បើ​នៅ​មាន​ចិត្ត​ស្រលាញ់​ក៏​ព្រម​ទទួល​យក​ តែ​បើ​អត់​មាន​ទេ​ គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ ព្រោះ​ថា​ស្នេហា​​គឺ​វា​អាស្រ័យ​ទៅ​លើ​មនោសញ្ចេតនា​ គ្មាន​អ្នក​ណា​អាច​បង្ខំ​បាន​ទេ​រឿង​បេះ​ដូង​ហ្នឹង”។ អាយុ ២២ឆ្នាំ​ កញ្ញា​ចំរើន​ ​បុគ្គលិក​​​ធនាគារមួយ​​ បាន​បញ្ចេញ​ទស្សនៈ​ផ្សេង​ទៅ​វិញ​ ចំពោះ​បញ្ហា​នេះ​ថា​៖ “បើ​គេ​សុខ​ចិត្ត​មក​សុំ​ត្រូវ​គ្នា​វិញ​មាន​ន័យ​ថា​ គេ​បាន​ដឹង​នូវ​កំហុស​របស់​គេ​ហើយ​ បាន​ជា​គេ​ព្រម​វិល​ត្រលប់​មក​រក​យើង​វិញ​នោះ អញ្ចឹង​យើង​គួរ​តែ​ព្រម​ទទួល​យក​គេ​វិញ​ទៅ​ ក៏​ជា​រឿង​មួយ​ល្អ​ដែរ ជៀស​វាង​ការ​ឈឺ​ចាប់​ ​”។​ ​​​ចុះ​ចំណែក​ មិត្ត​យុវវ័យ​​​វិញ គិត​ម៉េច​ដែរ​ បើ​​សុខៗ​សង្សារ​ចាស់​មក​សុំ​ត្រូវ​គ្នា​វិញអីចឹង?​

0 comments:

Post a Comment